និយាយដោយសេរី

និយាយថា "សួស្តី" ជាការស្វាគមន៍ចំពោះបទពិសោធន៍ផ្ញើសារបែបថ្មី។ ការយកចិត្តទុកដាក់ជាពិសេសលើឯកជនភាព រួមផ្សំជាមួយនឹងមុខងារទាំងអស់ដែលអ្នករំពឹងទុក។


ទាញយក Signal

ហេតុអ្វីត្រូវប្រើ Signal?

ស្វែងយល់ខាងក្រោមដើម្បីដឹងថាហេតុអ្វីបានជា Signal គឺជាកម្មវិធីផ្ញើសារដ៏ងាយស្រួល អស្ចារ្យ និងមានសុវត្ថិភាព

ចែករំលែកដោយសុវត្ថិភាព

មុខងារអ៊ីនគ្រីបសងខាងដ៏ទំនើបបំផុត (ដំណើ��ការដោយពិធីសារ Signal កូដចំហ) រក្សាការសន្ទនារបស់អ្នកឲ្យមានសុវត្ថិភាព។ គ្មាននរណាម្នាក់អាចអានសារ ឬស្តាប់ការហៅទូរសព្ទរបស់អ្នកបានទេ សូម្បីតែយើងក៏ដោយ។ ឯកជនភាពមិនមែនជាមុខងារស្រេចចិត្តនោះទេ តែវាជាគោលការណ៍សម្រាប់ដំណើរការ Signal។ សម្រាប់គ្រប់សារ គ្រប់ការហៅចេញ និងគ្រប់ពេលវេលា។

និយាយអ្វីក៏បាន

ចែករំលែកអត្ថបទ សារជាសំឡេង រូបថត វីដេអូ រូបចលនា និងឯកសារដោយឥតគិតថ្លៃ។ Signal ប្រើសេវាពីការភ្ជាប់ទិន្នន័យរបស់ទូរសព្ទអ្នក ដើម្បីកុំឲ្យអ្នកបង់ថ្លៃសេវាផ្ញើសារជាអក្សរ និងសារពហុមេឌៀ។

និយាយដោយសេរី

ធ្វើការហៅទូរសព្ទជាសំឡេង និងជាវីដេអូក្នុងកម្រិតច្បាស់ល្អទៅកាន់មនុស្សដែលរស់នៅក្នុងទីក្រុងទាំងមូល ឬឆ្លងមហាសមុទ្រ ដោយមិនគិតថ្លៃសេវាក្នុងរយៈចម្ងាយឆ្ងាយទេ។

ពង្រឹងគោលការណ៍ឯកជនភាព

ដាក់រូបបង្ហាញអារម្មណ៍បន្ថែមទៅក្នុងការសន្ទនារបស់អ្នក ដោយប្រើស្ទីគ័រដែលបានអ៊ីនគ្រីប។ អ្នកក៏អាចបង្កើត និងចែករំលែកកញ្ចប់ស្ទីគ័រផ្ទាល់ខ្លួនរបស់អ្នកផងដែរ។

ជួបជុំគ្នាជាមួយក្រុម

ការជជែកជាក្រុមធ្វើឱ្យមានភាពងាយស្រួលក្នុងការរក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងាររបស់អ្នក។

គ្មានការផ្សាយពាណិជ្ជកម្ម គ្មានកម្មវិធីតាមដាន ហើយក៏មិននិយាយលេងដែរ។

គ្មានការផ្សាយពាណិជ្ជកម្ម គ្មានអ្នកធ្វើទីផ្សារតាមតំណផ្សព្វផ្សាយ និងគ្មានការតាមដានដ៏គួរឱ្យភ័យខ្លាចនៅក្នុង Signal ទេ។ ដូច្នេះ សូមផ្តោតលើការចែករំលែកពេលវេលាដែលសំខាន់ជាមួយមនុស្សដែលសំខាន់សម្រាប់អ្នក។

ឥតគិតថ្លៃសម្រាប់អ្នករាល់គ្នា

Signal គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ។ យើងមិនជាប់ទាក់ទងនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗណាមួយទេ ហើយក្រុមហ៊ុនទាំងនោះណាមួយក៏មិនអាចទិញយកយើងបានដែរ។ ការអភិវឌ្ឍត្រូវបានគាំទ្រតាមរយៈជំនួយ និងការបរិច្ចាគពីមនុស្សដូចជាអ្នក។

បរិច្ចាគទៅ Signal